

ម៉ែចាស់ហើយកូន ដូចផ្កាស្រពោន គេលែងត្រូវការ ម៉ែសូមចិត្តកូន កុំធ្វើដូច្នេះណា មនុស្សក្នុងលោកា គេមិនសរសើរឡើយ។ (អើយ...
កូនអើយ)
ជីវិតមនុស្សសត្វ វាតែងតែបាត់ ទៅជាធម្មតា តែមនុស្សបាត់ទៅ នៅមានសាវតា ឯសត្វនានា បាត់ទៅសូន្យសុង។
គុណម៉ែធំធេង កូនកុំវង្វេង នាំធ្លាក់អន្លុង
ព្រោះកូនចោលម៉ែ ជាអ្នកមានគុណ កូននឹងបាបធ្ងន់ ទៅតាមកម្មផល។ (ហ្ហឺ...
កូនអើយ)
ពេលម៉ែបាត់ទៅ
កូនកុំប្រឹងហៅ
ពិតជាមិនដល់ តែព្រលឹងម៉ែ នៅតែវិលវល់ អណ្តែតតាមខ្យល់
នៅខ្វល់រូបកូន។
រូបកាយបាត់ពិត
ព្រលឹងនៅគិត មិនទាន់សាបសូន្យ នៅតែខ្វល់ខ្វាយ មិនណាយពីកូន មគ្គផលម៉ែជូន ឲ្យកូនថ្កុំថ្កើង។ (អើយ...
កូន... អើយ)