

I.ទំពក់វាទៅទើបផ្លែព្នៅវាមក ពាក្យនេះពន្លក មិនចង់ឮគេប្រើលើអូន ពេលនៅវែងឆ្ងាយ មើលគេឱ្យច្បាស់សិនស្ងួន បងបារម្ភអូនព្រោះគេចង់ក្បែរស្ងួនទាំងយប់ទាំងថ្ងៃ
II.គេដូចកណ្តុរលួចចូលក្នុងពាងអង្ករ ឃើញអូនឆើតល្អ ខ្វារកទុកជាចំណី
បើបណ្តោយខ្លួន
គេភ្លក់អូនហើយក៏ដោះដៃ កុំចង់សាកអីចរណៃ ស្តាយតម្លៃដែលថ្លៃខំថែ
R.អូនឱ្យគេកៀករលាកជាក់ជាមិនខាន
បងដាស់តឿនកល្យាណ
បងមិនចង់បានអ្វីទេ
បាច់ផ្កាកាដូជាថ្នូរនុយព្រានទេមាសមេ អូនប្រយ័ត្នអសោចកេរ្តិ៍ ព្រោះតែរំភើបភ្លេចខ្លួន
III.កណ្តុរបន្លំសំងំក្នុងពាងអង្ករ គេគ្មានគុណធម៌ រកចំណុចចំណេញលើអូន លេចលើស្មើក្រោម
ជាសញ្ញាព្រានណានឹមនួន ពាក្យផ្អែមល្ហែមប្រើលើស្ងួន ជារូបមន្តមនុស្សប្រុសសាវា
R.អូនឱ្យគេកៀករលាកជាក់ជាមិនខាន
បងដាស់តឿនកល្យាណ
បងមិនចង់បានអ្វីទេ
បាច់ផ្កាកាដូជាថ្នូរនុយព្រានទេមាសមេ អូនប្រយ័ត្នអសោចកេរ្តិ៍ ព្រោះតែរំភើបភ្លេចខ្លួន III.កណ្តុរបន្លំសំងំក្នុងពាងអង្ករ
គេគ្មានគុណធម៌
រកចំណុចចំណេញលើអូន លេចលើស្មើក្រោម ជាសញ្ញាព្រានណានឹមនួន ពាក្យផ្អែមល្ហែមប្រើលើស្ងួន
ជារូបមន្តមនុស្សប្រុសសាវា